January 6, 2014

​នៅ​ថ្ងៃស្អែក​ទី​០៧​ ខែមករា​ ឆ្នាំ​២០១៤​ គឺជា​ទិវា​ជ័យជម្នះ​៧​ មក​រា​ គម្រប់ខួប៣៥ឆ្នាំ​ ដែល​រាជរដ្ឋាភិបាល​ក្រោម​ការ​ដឹកនាំ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ដ៏​មាន​ឥទ្ធិពល​ និង​ជា​នាយក​រដ្ឋមន្ត្រី​ បាន​សម្រេច​ឲ្យ​មន្ត្រីរាជការ​ បុគ្គលិក​ កម្មករ​ និយោជិត​ ឈប់​សម្រាក​មួយ​ថ្ងៃ​ដើម្បី​អបអរសាទរ​នឹង​ថ្ងៃកំណើត​ទី​២​របស់​ខ្លួន​ ។​

​ផ្ទុយ​នឹង​ការ​យល់​ឃើញ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ ដែល​ជា​គណបក្ស​នយោបាយ​កាន់កាប់​អំណាច​ដែល​បាន​ចាត់​ទុក​ថ្ងៃ​៧​ មក​រា​ គឺជា​ថ្ងៃ​រំដោះជាតិ​ និង​ជា​ថ្ងៃកំណើត​ទី​២​របស់​ប្រជាពលរដ្ឋ​ខែ្ម​រ​នោះ​ គឺ​ Page​ ដ៏​ធំ​មួយ​នៅ​ក្នុង​បណ្តាញ​ព័ត៌មាន​សង្គម​ Facebook​ ឈ្មោះ​ I​ Love​ Cambodia​ Hot​ News​ II​ មាន​អ្នក​ Like​ Page​ ចំនួន​192K​ (​ជា​ង១៩​ម៉ឺន​នាក់​)​ បាន​ចាត់​ទុក​ថ្ងៃ​៧​ មក​រា​ ជា​ពិធី​កាន់ទុក្ខ​សម្រាប់​ជាតិ​ទៅ​វិញ​ ដោយ​ Page​ ដ៏​ធំ​នេះ​បាន​បញ្ជាក់​ថា​ "​ដើម្បី​កាន់ទុក្ខ​ជូន​មាតុភូមិ​ជា​អ្នក​មានគុណ​របស់​យើង​ដែល​ត្រូវ​បាន​ជន​ផ្តាច់​ការ​គ្រប់គ្រង​ កាប់សម្លាប់​ជន​រួម​ឈាម​យើង​ បំផ្លាញ​ធនធាន​ជាតិ​ និង​កាន់ទុក្ខ​ថ្ងៃ​យួន​ឈ្លានពាន​"​ ។​
​ក្រៅពី​ Page​ ដ៏​ធំ​ឈ្មោះ​I​ Love​ Cambodiia​ Hot​ News​ II​ ពាក់ព័ន្ធ​នឹង​ថ្ងៃ​៧​ មក​រា​នះ​ ក្រុម​អ្នកលេង​ Facebook​ មួយ​ចំនួន​បាន​ Post​ នូវ​អត្ថបទ​រិះគន់​បរិហារ​ទៅ​លើ​ថ្ងៃ​៧​ មក​រា​ យ៉ាង​គ​គ្រេ​ក​គគ្រេង​ ដោយ​បាន​លើក​ឡើង​ថា​ ឈប់​ជឿ​ថ្ងៃ​៧​ មក​រា​ មាន​ន័យ​ថា​ ឈប់​ចាញ់បោក​យួន​,​ ឈប់​គាំទ្រ​ថ្ងៃ​៧​ មក​រា​ មាន​ន័យ​ថា​ ឈប់​ឲ្យ​យួន​ប្រមាថ​ខ្មែរ​ និង​ឈប់​ទទួលស្គាល់​ថ្ងៃ​៧​ មក​រា​ មាន​ន័យ​ថា​ ឈប់​ឲ្យ​យួន​ធ្វើ​ជា​ចៅហ្វាយនាយ​របស់​ខ្មែរ​តទៅ​ទៀត​ ៕​
tttttttttt
qqqqqqq
wwwwww
 
Angkor-Daily News © 2013. All Rights Reserved. Powered by Blogger
Top