ដោយ យន់ សាមៀន
2014-01-06
RFA

ប៉ូលិស វ៉េងស្រេង ៦១០
កង​កម្លាំង​ប្រដាប់​អាវុធ​រដ្ឋាភិបាល ដើរ​ល្បាត​តាម​ផ្លូវ​វ៉េងស្រេង ក្រោយ​បាញ់​បង្ក្រាប​បណ្ដាល​ឲ្យ​បាតុករ​ស្លាប់ កាល​ពី​ថ្ងៃ​ទី​៣ មករា ឆ្នាំ​២០១៤។ RFA/Sek Bandith

អង្គការ​ការពារ​សិទ្ធិ​មនុស្ស​ជាតិ​ និង​អន្តរជាតិ​ រួម​មាន​សមាគម​អាដហុក​ លីកាដូ​ និង​សម្ព័ន្ធ​ការពារ​សិទ្ធិ​មនុស្ស​អន្តរជាតិ​ កាល​ពី​ថ្ងៃ​ ច័ន្ទ​ ទី​ ៦​មករា​ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​រួម​ ថ្កោល​ទោស​ការ​ប្រើ​អំពើ​ហិង្សា​ បាញ់​បង្ក្រាប​បាតុករ​ ដែល​មាន​និន្នាការ​ប្រឆាំង​នឹង​រដ្ឋាភិបាល​ និង​ការ​ប្រើ​ប្រាស់​ប្រព័ន្ធ​តុលាការ​ ដើម្បី​គំរាម​កំហែង​មេ​ដឹក​នាំ​គណបក្ស​ប្រឆាំង​។
ប្រធាន​សម្ព័ន្ធ​ការពារ​សិទ្ធិ​មនុស្ស​អន្តរជាតិ​ (FIDH)​ លោក​ ការ៉ីម​ ឡាហ៊ីតជី​ (Karim Lahidji)​ ក្នុង​សេចក្តី​ថ្លែង​ការណ៍​នោះ​ គូស​បញ្ជាក់​ថា​ ការ​បាញ់​សម្លាប់​បាតុករ​ ដោយ​កង​កម្លាំង​អាជ្ញាធរ​ គឺ​មិន​អាច​ទទួល​យក​បាន​ទេ​។ លោក​ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ប្រើ​ប្រាស់​វិធី​ចរចារ​ ជា​ជាង​ការ​ប្រើ​កាំ​ភ្លើង​ និង​ដំបង​ ដើម្បី​ដោះស្រាយ​សំណើ​របស់​កម្មករ​ និង​អ្នក​ប្រឆាំង​នឹង​រដ្ឋាភិបាល​៕
កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅក្នុង​អត្ថបទ​នេះ​៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ៕

 
Angkor-Daily News © 2013. All Rights Reserved. Powered by Blogger
Top