យោងតាម: ប្រភពព័ត៌មានមួយ របស់ប្រទេសកូរ៉េ បានឲ្យដឹងថាតារាស្រី Suzy ដែលជាសមាជិកក្រុម Miss A រកប្រាក់បាន ១១លានដុល្លាបន្ទាប់ពីនាងបាន ចុះកុងត្រាចំនួន ២១ ដងក្នុងរយៈ ១៤ ខែ។
Suzy ចុះកុងត្រាលើកដំបូងកាលពីខែ កុម្ភៈ ឆ្នាំ ២០១២ ជាមួយនឹងការសម្តែង Solo ហើយ ២០ កុងត្រាផ្សេងទៀត គឺនៅពេលដែលនាងសម្រេច ចូលជាសមាជិកតារាចម្រៀងស្រី កាលពីឆ្នាំ ២០១០។
ពេលនេះ Suzy ជាតារាស្រីមួយដួង ដែលមានតម្លៃខ្លួនថ្លៃជាងគេ ក្នុងក្រុមរបស់នាង ជាមួយនឹងប្រាក់ ៦០០លាន វ៉ុនសម្រាប់សម្តែង១ ដង។
តម្លៃខ្លួនរបស់នាងឡើងដល់ទៅ ៣ បើប្រៀបធៀបកាលពី នាងជាសម្តែងលើកដំបូង ដែលមានតម្លៃខ្លួនត្រឹមតែ ២០០ លានវ៉ុនក្នុងឆ្នាំ ២០១២ ។
មិនតែប៉ុណ្ណោះ Suzy ថែមទាំងបានឈ្នះរង្វាន់ “The Best Rookie Actress” ក្នុងកម្មវិធី 48th Baeksang Arts Awards កាលពីឆ្នាំមុនទៀតផង៕
