ថ្ងៃអង្គារ៍ ទី7 ខែមករា ឆ្នាំ2014
http://vodhotnews.com
ស្តាប់សំឡេង៖ |
ចម្លងទុក |
ជាថ្មីម្តងទៀត គណបក្សជាប់ឆ្នោតទាំងពីរ នៅថ្ងៃអង្គារនេះ ប្រកាសជំហរស្របគ្នា ពីឆន្ទៈចរចារកដំណោះស្រាយចំពោះភាពជាប់គាំងនយោបាយ ប៉ុន្តែជំហរនេះ ស្ថិតក្រោមលក្ខខណ្ឌផ្សេងគ្នា។
ក្នុងពិធីរំលឹកថ្ងៃជ័យជម្នះ៧មករា ខួបលើកទី៣៥ នៅមជ្ឈមណ្ឌលកំសាន្តកោះពេជ្រ រាជធានីភ្នំពេញ ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា លោក ហេង សំរិន បានថ្លែងថ្កោលទោសគណបក្សសង្គ្រោះជាតិថាបានញុះញង់ឲ្យពលរដ្ឋមួយចំនួន ធ្វើបាតុកម្មតាមដងផ្លូវ ប៉ះពាល់ដល់ផលប្រយោជន៍សាធារណៈ និងបានទាមទារឲ្យលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ចុះចេញពីតំណែង ដែលជាទង្វើមួយរំលោភនឹងរដ្ឋធម្មនុញ្ញ។ យ៉ាងនេះក្តី លោកថា គណបក្សប្រជាជនកម្ពុជា នៅតែរក្សាជំហរពិភាក្សា លើចំណុចដែលនៅសេសសល់ ក្នុងជំនួបកិច្ចប្រជុំកំពូល កន្លងមក <<គណបក្សប្រជាជនកម្ពុជា នៅតែរក្សា ជំហរនយោបោយប្រកាន់ខ្ជាប់ នូវសុឆន្ទៈដ៏ពិតប្រាកដ និងស្មោះសរក្នុងការជួបចរចា គ្រប់កម្រិតជាមួយ គណបក្សសង្គ្រោះជាតិ សំដៅដោះស្រាយបញ្ហាដែលមិនទាន់ បានស្រុះស្រួលជាមួយគ្នា ដើម្បីគណបក្សទាំងពីរ បានរួមគ្នា បម្រើផលប្រយោជន៍របស់ប្រទេសជាតិ និងប្រជាជន>>។
ចំណែកប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយនៅថ្ងៃនេះថា គណបក្សនេះ នៅតែរក្សាជំហរចូលចរចារកដំណោះស្រាយនយោបាយដដែល ប៉ុន្តែលោកថា លុះណាតែគណបក្សប្រជាជនកម្ពុជា បញ្ឈប់សកម្មភាពគំរាម កំហែង បំភិតបំភិយ ឬយកប្រព័ន្ធតុលាការជាធ្នាក់ ដាក់សម្ពាធចំពោះការចរចា <<មិនអាចចរចាទៅបានទេ ដរាបណាមិនទាន់មានការលើក លែង បញ្ឈប់ការចោទប្រកាន់។ ការចោទប្រកាន់ដូចការប្រើប្រព័ន្ធតុលាការ ដើម្បីឈានទៅរកការចោទប្រកាន់ កម្មករ មេសហជីព និងអ្នកដឹកនាំគណបក្សនយោបាយ ជាពិសេសគណបក្សសង្គ្រោះជាតិ ត្រូវបញ្ចប់ បញ្ចប់បរិយាកាសបំភិតបំភ័យនេះ បានអាចមានការចរចា ជាធម្មតាបានត្រឹមត្រូវ>>។
ជាមួយគ្នានេះដែរ អនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា បន្ថែមថា គណបក្សនេះ ចង់ឲ្យមានការស៊ើបអង្កេតពិតប្រាកដ និងមានការដោះលែងកម្មករទាំងអស់ ដែលមិនមានកំហុស ហើយត្រូវបានឃុំខ្លួន និងរងការចោទប្រកាន់ ជាមុនសិន ទើបឈានដល់ការចរចាគ្នារវាងគណបក្សទាំងពីរ។
អ្នកវិភាគនយោបាយ លោកបណ្ឌិត ឡៅ ម៉ុងហៃ យល់ថា បើគណបក្សទាំងពីរសុទ្ធតែមានឆន្ទៈដោះស្រាយបញ្ហា គឺគប្បីបង្កើតយន្តការជា
