​ប្រិ​យ​មិត្ត​អ្នក​អាន​ប្រាកដជា​មិន​ទាន់​ភ្លេច​នៅឡើយ​ទេ​នូវ​ព្រឹត្តិការណ៍​កងកម្លាំង​សមត្ថកិច្ច​ប្រដាប់​អាវុធ​បង្ក្រាប​ទៅ​លើ​អ្នក​តវ៉ា​ ដែល​ជា​កម្មករ​ កម្មការិនី​ ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​នៅ​សួន​ឧស្សាហកម្ម​កា​ណា​ឌី​យ៉ា​ និង​សួន​វឌ្ឍនៈ​ កាលពី​ថ្ងៃ​ទី​០២-០៣​ ខែមករា​ ឆ្នាំ​២០១៤​កន្លង​មក​ បណ្តាល​ឲ្យ​ពលរដ្ឋ​ស៊ី​វិល​ស្លាប់​ និង​របួស​ជា​ច្រើន​នាក់​ដ៏​គួរ​ឲ្យ​អាណោចអាធ័ម​ និង​សោកស្តាយ​ជាទីបំផុត​ ។​

​ពាក់ព័ន្ធ​នឹង​សកម្មភាព​បង្ក្រាប​ដ៏​សាហាវឃោរឃៅ​នេះ​ ក្រុម​អ្នកលេង​បណ្តាញ​ព័ត៌មាន​សង្គម​ Facebook​ ដ៏​ពេញ​និយម​នៅ​កម្ពុជា​ បាន​បង្ហោះ​នូវ​រូបភាព​មួយ​ដែល​ទទួល​បានការ​ចាប់អារម្មណ៍​បំផុត​ គឺ​មាន​ជនជាតិ​បរទេស​ម្នាក់​លើក​បី​ជួយ​សង្គ្រោះ​ដល់​អ្នក​តវ៉ា​ ដែល​រង​របួស​ម្នាក់​ដោយសារ​សមត្ថកិច្ច​ខ្មែរ​ធ្វើការ​បង្ក្រាប​ យ៉ាង​យកចិត្តទុកដាក់​ ពោរពេញ​ដោយ​ក្តី​អាណិតអាសូរ​នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ខ្មែរ​ ដែល​ឈរ​មើល​យ៉ាង​ព្រងើយ​ទៅ​វិញ​ ។​

​មាន​អ្នក​ Comment​ យ៉ាងច្រើន​លើសលប់​នៅ​ក្នុង​ Page​ ដ៏​ធំ​មួយ​ឈ្មោះ​ I​ Love​ Cambodia​ Hot​ News​ II​ ដែល​បាន​បង្ហោះ​រូបភាព​ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍​នេះ​ គឺ​សមត្ថកិច្ច​ខ្មែរ​បាន​ទទួល​រង​នូវ​ការ​រិះគន់​យ៉ាង​ខ្លាំង​ ដោយសារ​មិន​មាន​ទឹកចិត្ត​ស្រឡាញ់​ខ្មែរ​ និង​ជួយ​ខ្មែរ​ បែរជា​ធ្វើបាប​ និង​វាយ​សម្លាប់​ខ្មែរ​គ្នា​ឯង​យ៉ាង​សាហាវព្រៃផ្សៃ​បំផុត​ ៕​

Police-03-01

 
Angkor-Daily News © 2013. All Rights Reserved. Powered by Blogger
Top