ប៉ូលិស​រាជធានី​ភ្នំពេញ បាន​ដោះលែង​​សកម្មជន​តវ៉ា​ដីធ្លី​បឹងកក់ ៥​នាក់​មក​វិញ​ហើយ នៅ​ម៉ោង​ជាង ៤​ល្ងាច​ថ្ងៃ​ទី​៦ មករា បន្ទាប់​បី​ចាប់​ខ្លួន​កាល​ពី​ព្រឹក​ថ្ងៃ​ដដែល យក​ទៅ​ឃុំ​នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ។

បឹងកក់ ៥​នាក់ ៦១០
ដោយ ម៉ម មុនីរតន៍
2014-01-06
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង



ស្ត្រី​អ្នក​បឹងកក់ ៥​នាក់ ថត​រូប​ជាមួយ​អ្នក​គាំទ្រ​នៅ​ខាង​មុខ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ក្រោយ​ដោះលែង នៅ​ថ្ងៃ​៦ មករា ឆ្នាំ​២០១៤។ RFA/Uon Chhin
ការ​ដោះលែង​នេះ ធ្វើ​ឡើង​បន្ទាប់​មាន​អន្តរាគមន៍​ពី​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា ​ក្រុម​អ្នក​ភូមិ​បឹងកក់ និង​ក្រុម​សិទ្ធិ​មនុស្ស​ក្នុង​ស្រុក រួម​ទាំង​អ្នក​កាសែត ទៅ​ប្រមូល​ផ្ដុំ​គ្នា​នៅ​មុខ​ស្នងការដ្ឋាន​នគរបាល​រាជធានី ដើម្បី​តាមដាន​ស្ថានការណ៍​ចាប់​ខ្លួន​ ​តាំង​ពី​ព្រឹក​មក។
អ្នក​ដែល​ត្រូវចាប់​ខ្លួន​និង​​ដោះលែង​​មក​វិញ​នោះ មាន​ឈ្មោះ ទេព វនី្ន យ៉ោម បុប្ផា សុង ស្រីលាភ ផាន់ ឈុនវ៉េត និង បូ ឆវី។
ប្រភព​​អ្នក​ភូមិ​បឹងកក់ ​ឲ្យ​ដឹង​ថា អ្នក​ទាំង ៥​នាក់ បាន​ធ្វើ​ដំណើរ​ទៅ​ស្ថានទូត​បារាំង ដើម្បី​ដាក់​ញត្តិ​ទាមទារ​ឲ្យ​តុលាការ​ដោះលែង​ក្រុម​កម្មករ​ដែល​ប៉ូលិស​ចាប់​ខ្លួន​កន្លង​មក។ ក៏ប៉ុន្តែ​នៅ​ពេល​អ្នក​ទាំង ៥ ដើរ​តាម​ផ្លូវ​ស្រាប់​តែ​មាន​ឡាន​ឈ្នួល​ប្រភេទ ១២​កៅអី ចត​ចាំ​នៅ​កណ្ដាល​ផ្លូវ រួច​កង​កម្លាំង​ខណ្ឌ​ដូនពេញ ស្លៀកពាក់​ស៊ីវិល ចាប់​បង្ខំ​រុញ​​អ្នក​ទាំង ៥​ចូល​ឡាន​តែម្ដង។
សូម​​​ស្ដាប់​​សេចក្ដី​រាយការណ៍​ពិស្ដារ​របស់​លោក ម៉ម មុនីរតន៍៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

 
Angkor-Daily News © 2013. All Rights Reserved. Powered by Blogger
Top