RFA

ក្រុមកម្មកររត់គេចខ្លួនពេលសមត្ថកិច្ចប្រើហិង្សាបង្ក្រាបតាមបណ្ដោយផ្លូវវ៉េងស្រេង នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០១៤។ RFA/Mom Sophon
បាតុកម្មរបស់កម្មករនៅរោងចក្រជាច្រើន តាមបណ្ដោយដងផ្លូវ វ៉េង ស្រេង កន្លងទៅថ្មីៗនេះ ដើម្បីទាមទារដំឡើងប្រាក់ឈ្នួលឱ្យបាន១៦០ដុល្លារនោះត្រូវបានកងកម្លាំងអាជ្ញាធររដ្ឋាភិបាល បង្ក្រាបនិងចាប់ខ្លួនមនុស្សជាច្រើននាក់ កសាងសំណុំរឿងបញ្ជូនទៅតុលាការ។ ក្រោយមកតុលាការក៏បានសម្រេចឃុំខ្លួនមនុស្ស១៣នាក់នៅក្នុងពន្ធនាគារ។
ក្រៅពីការប៉ះទង្គិចគ្នាដោយអំពើហិង្សា រវាងកងកម្លាំងអាជ្ញាធរនិង ក្រុមបាតុករនេះ ក្រុមអាជ្ញាធរបានបាញ់កាំភ្លើងបណ្ដាលឲ្យមនុស្សយ៉ាងតិចចំនួន៥នាក់ស្លាប់និងរងរបួសជាច្រើននាក់ផ្សេងទៀត។
ចំពោះការប៉ះទង្គិចគ្នាដោយអំពើហិង្សា មានរបួសនិងស្លាប់នេះ ប្រជាពលរដ្ឋនៅតាមបណ្ដាលខេត្តមួយចំនួន បានទម្លាក់ការទទួលខុសត្រូវទៅលើរដ្ឋាភិបាលកម្ពុជានិងកងកម្លាំងប្រដាប់អាវុធ។
ខាងក្រោមនេះ គឺមតិនិងការយល់ឃើញផ្សេងៗគ្នា របស់ប្រជាពលរដ្ឋ នៅខេត្តបាត់ដំបង ៖
ក្រុមកម្មករដែលត្រូវសមត្ថកិច្ចវាយដុំ និងចាប់ខ្លួនចង ពេលប៉ះទង្គិចគ្នានៅតាមបណ្ដោយផ្លូវវ៉េងស្រេង នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០១៤។ RFA/Sek Bandith