គ្រួសារ​លោកសំ រ៉ាវី កម្មករ​ដែល​ត្រូវបាញ់ស្លាប់​ ​ធ្វើពិធី​បុណ្យសពរបស់លោក​នៅ​ថ្ងៃ​ទី​០៥ មករា ២០១៤។
គ្រួសារ​លោកសំ រ៉ាវី កម្មករ​ដែល​ត្រូវបាញ់ស្លាប់​ ​ធ្វើពិធី​បុណ្យសពរបស់លោក​នៅ​ថ្ងៃ​ទី​០៥ មករា ២០១៤។

អ្នកណា​ជា​អ្នក​បង្កហេតុ​មុន?​ គឺ​សមត្ថកិច្ច​អត់មាន​បំណង​អី​ប៉ះពាល់​ពួកគាត់ទេ​ តែ​ពួកគាត់​មាន​បំណង​បង្រ្កាប​ពួក​ខ្ញុំ​វិញ។​ អញ្ចឹង​ខ្ញុំ​ត្រូវ​បង្ខំ​ចិត្ត​ការពារ​ខ្លួន​ហើយ​ អាហ្នឹង​និយាយ​ឲ្យ​អស់»។​

មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ថ្លែង​ជា​សាធារណៈ​ថា ការ​ស្លាប់និង​ធ្វើឲ្យ​របួស​កម្មករ​នៅក្នុង​ការ​ប៉ះទង្គិច​គ្នា​នោះ​គឺ​បណ្តាល​មក​ពី​ការ​ញុះញ៉ង់​របស់​គណបក្ស​សង្គ្រោះជាតិ។​

លោកកែវ រ៉េមី​គឺ​ជា​រដ្ឋលេខាធិការ​នៃ​ទីស្តីការ​គណៈរដ្ឋមន្ត្រី។ លោក​បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​នៅ​ថ្ងៃ​ទី​៤​ខែ​មករា​ថា៖​

«គណបក្ស​នយោបាយ​គាត់​ញុះញ៉ង់។ យើង​ឃើញ​នៅ​ទីលាន​ប្រជាធិបតេយ្យ ថា្នក់​ដឹកនាំ​គណបក្ស​សង្គ្រោះជាតិ​ គាត់​ស្រែក​ថា បើ​មិន​បាន​១៦០​ដុល្លារ កុំ​ព្រម​ឲ្យ​សោះ។​ ឃើញ​ទេ​ គាត់ញុះថែម​ទៀត​ហើយ​វា​មានក្រុម​ញុះ​ថែម​ទៀត​ដែល​បង្កប់​នូវ​ក្នុង​ហ្វូងបាតុករ។​ អញ្ចឹង ហើយ​បាន​មាន​ហិង្សា​កើត​ឡើង»។​

ប៉ុន្តែ​នៅ​ថ្ងៃ​អាទិត្យ​ទី​៥ ខែ​មករា​នេះ នៅក្នុង​ពិធី​បង្សុកូល​ជូន​ដល់​វិញ្ញាណក្ខន្ធ​កម្មករ​ដែល​បាន​ស្លាប់​នៅក្នុង​ហេតុការណ៍​ប៉ះទង្គិច​គ្នា​ដោយ​ហិង្សា​នៅ​លើ​ផ្លូវ​វេងស្រេង​នោះ មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ទម្លាក់​កំហុស​នៃ​ការធ្វើ​ឲ្យស្លាប់​និង​របួស​កម្មករ​នេះ​ទៅ​លើ​គណបក្ស​ប្រជាជន​កម្ពុជា​វិញ។​

លោកកឹម សុខា​គឺ​ជា​អនុប្រធាន​គណបក្ស​ប្រឆាំង​នេះ។​

«គណបក្ស​សង្គ្រោះ​ជាតិ​ ពេល​ធ្វើ​បាតុកម្ម​អត់​ដែល​គ្រោះ​ថ្នាក់​ ឬ​បញ្ហា​អី​ទេ​លើកលែង​តែ​មាន​អាជ្ញាធរ​រដ្ឋាភិបាល​មាន​សមត្ថកិច្ច​មក​បង្ក។ អញ្ចឹង​ជា​ការ​ទទួល​ខុសត្រូវ​ទាំងស្រុង​របស់​សមត្ថកិច្ច​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា»។​

យ៉ាង​ណា​ក៏ដោយ នៅ​ពេល​នេះ​ ក្រុម​គ្រួសារ​សព​កម្មករ​សំ រ៉ាវី​នៅ​តែ​ដង្ហើយ​ហៅ​រក​យុត្តិធម៌​មួយ​សម្រាប់​ការ​ស្លាប់​កូន ប្តី និង​ឪពុក​ជាទី​ស្រឡាញ់​របស់​ពួក​គេ៕
 
Angkor-Daily News © 2013. All Rights Reserved. Powered by Blogger
Top