ដោយ៖ ថុល ស្រីលក្ខណ៍
ថ្ងៃអង្គារ៍ ទី7 ខែមករា ឆ្នាំ2014
http://vodhotnews.com
អ្នកសារព័ត៌មាន និងសង្គមស៊ីវិល លើកឡើងថា ទង្វើរបស់អាជ្ញាធរក្នុងការបណ្តេញអ្នកសារព័ត៌មាន និងសង្គមស៊ីវិល ខណៈចុះទៅយកព័ត៌មាននៃការបង្ក្រាបនៅទីលានប្រជាធិបតេយ្យ កាលពីសប្តាហ៍មុន ជាការរំលោភសេរីភាពអ្នកសារព័ត៌មាន និងច្បាប់ជាតិ។
កាលពីថ្ងៃទី៥ ខែមករា ចាងហ្វាងសារព័ត៌មានព្រៃនគរ បានដាក់ពាក្យបណ្តឹងទៅអភិបាលខណ្ឌដូនពេញ ឲ្យជួយយកម៉ាស៊ីនថត ដែលកងសន្តិសុខខណ្ឌនេះ ដណ្តើមយកពីអ្នកសារព័ត៌មានរបស់ខ្លួនម្នាក់ ឈ្មោះ លោក សឺន ចែងចើន កាលពីល្ងាចថ្ងៃទី០៤ ខែមករា ខណៈអ្នកព័ត៌មានរូបនោះ ថតសកម្មភាពអាជ្ញាធរបណ្តេញប្រជាពលរដ្ឋចេញពីទីលានប្រជាធិតេយ្យ។
លោក សឺន ចែងចើន មានប្រសាសន៍ថា កងកម្លាំងសន្តិសុខខណ្ឌដូនពេញ បានបណ្តេញគាត់ ដោយប្រើដំបងឆក់មកឆក់គាត់ រួចដណ្តើមយកម៉ាស៊ីនថត(canon 600D) តម្លៃ១១៥០ដុល្លារពីគាត់។ លោកថា រហូតមកដល់ថ្ងៃអង្គារនេះ សមត្ថកិច្ចមិនទាន់សងគាត់នៅឡើយទេ បើទោះជាគាត់បានតាមសន្តិសុខនោះដល់សាលាខណ្ឌ និងប្តឹងដល់អភិបាលខណ្ឌក៏ដោយ។ លោកបានហៅទង្វើរបស់អាជ្ញាធរនេះថា ជាការរំលោភសិទ្ធិសេរីភាព របស់គាត់ក្នុងនាមជាអ្នកសារព័ត៌មាន ៖
អភិបាលខណ្ឌដូនពេញ លោក សុខ សម្បត្តិ បដិសេធអធិប្បាយ។ ប្រធានសន្តិសុខខណ្ឌ លោក គឹម វុត្ថា មានប្រសាសន៍ថា ក្រុមសន្តិសុខរបស់លោក មិនបានដកយកម៉ាស៊ីនថតពីអ្នកសារព័ត៌មាននោះទេ តែអាចជាកម្លាំងសន្តិសុខតាមខណ្ឌផ្សេង។ លោកថា ការដែលឲ្យអ្នកសារព័ត៌មាន និងសង្គមស៊ីវិលចេញពីទីលានប្រជាធិតេយ្យ ដើម្បីរក្សាសុវត្ថិភាពពួកគាត់តែប៉ុណ្ណោះ ៖
នាយកវិទ្យាស្ថានកម្ពុជាសម្រាប់ផ្នែកសារព័ត៌មាន លោក មឿន ឈានណារិទ្ធិ មានប្រសាសន៍ថា នេះជាការរំលោភយ៉ាងធ្ងន់ធ្ងរដល់សេរីភាពអ្នកសារព័ត៌មាន ដែលការពារដោយរដ្ឋធម្មនុញ។ លោកថា អ្នកសារព័ត៌មាន និងសង្គមស៊ីវិល មានតួនាទីសំខាន់ណាស់ នៅពេលមានករណីផ្ទុះហិង្សា ព្រោះពួកគេជាសាក្សីដ៏សំខាន់ និងជាអ្នកចូលរួមចំណែកក្នុងការទប់ស្កាត់អំពើហិង្សា ៖
មន្ត្រីកម្មវិធីសិទ្ធិការងារ របស់មជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ លោក មឿន តុលា ដែលឃ្លាំមើលព្រឹត្តិការណ៍ហិង្សាកន្លងមក បានឲ្យដឹងថា ក្រៅពីការដណ្តើមយកម៉ាស៊ីនថត មានអ្នកសារព័ត៌មាន មន្ត្រីសង្គមស៊ីវិល និងអ្នកសង្គ្រោះបឋមទាំងជាតិ និងអន្តរជាតិ ត្រូវបានកងកម្លាំងប្រដាប់អាវុធវាយ បណ្តេញចេញពីកន្លែងកើតហេតុ ហាមមិនឲ្យថតរូប បណ្តាលឲ្យអ្នកខ្លះមានរបួសស្រាល។ លោកបានហៅទង្វើរបស់កម្លាំងប្រដាប់អាវុធ របស់រដ្ឋាភិបាលនេះថា កំពុងរំលោភច្បាប់ជាតិ និងអន្តរជាតិ៕
សូមសរសេរមកាន់អ្នកនាង ថុល ស្រីលក្ខណ៍ តាមរយៈ sreyleak@vodhotnews.com
ថ្ងៃអង្គារ៍ ទី7 ខែមករា ឆ្នាំ2014
http://vodhotnews.com
កងសន្តិសុខខណ្ឌ និងប៉ូលីសស្លៀកពាក់ស៊ីវិល ចុះទៅរុះរើសំណង់នៅទីលានប្រជាធិបតេយ្យ (រូបភាពដោយ តាំង វីដា)