មេដឹកនាំ​សហជីព​សេរី​កម្មករ​មិន​ចូល​រួម​ប្រជុំ​ដើម្បី​ដោះ​ស្រាយ​លើ​ករណី​​តវ៉ា​ដំឡើង​ប្រាក់​ខែ​គោល​របស់​កម្មករ​ទេ នៅ​ថ្ងៃ​ទី​៨ ខែ​មករា។ ការ​បដិសេធ​នេះ ដោយសារ​តែ​មេដឹកនាំ​សហជីព​កម្មករ និង​មេ​ដឹកនាំ​សមាគម​ខ្លះ បាន​​ទទួល​​រង​ការ​ប្ដឹងផ្ដល់​ទៅ​កាន់​ស្ថាប័ន​តុលាការ។

ប្រធាន​សហជីព​សេរី​កម្មករ​កម្ពុជា លោក ជា មុនី (ជួរ​មុខ​ខាង​ឆ្វេង) និង​ប្រធាន​សហភាព​សហជីព​កម្ពុជា លោក រ៉ុង ឈុន (ជួរ​មុខ​ខាង​ស្ដាំ) ផ្ដល់​បទ​សម្ភាសន៍​ដល់​អ្នក​សារ​ព័ត៌មាន បន្ទាប់​ពី​ការ​ប៉ុនប៉ង​បញ្ចាំង​ខ្សែ​ភាពយន្ត​រឿង«នរណា​សម្លាប់ ជា វិជ្ជា?» មិន​បាន​សម្រេច នៅ​ទីលាន​ប្រជាធិបតេយ្យ ក្នុង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១៧ ខែ​វិច្ឆិកា ឆ្នាំ​២០១០។ RFA/Den Ayuthyea
ដោយ ដែន អយុធ្យា
2014-01-06
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង



ប្រធាន​សហជីព​សេរី​កម្មករ​កម្ពុជា លោក ជា មុនី (ជួរ​មុខ​ខាង​ឆ្វេង) និង​ប្រធាន​សហភាព​សហជីព​កម្ពុជា លោក រ៉ុង ឈុន (ជួរ​មុខ​ខាង​ស្ដាំ) ផ្ដល់​បទ​សម្ភាសន៍​ដល់​អ្នក​សារ​ព័ត៌មាន បន្ទាប់​ពី​ការ​ប៉ុនប៉ង​បញ្ចាំង​ខ្សែ​ភាពយន្ត​រឿង«នរណា​សម្លាប់ ជា វិជ្ជា?» មិន​បាន​សម្រេច នៅ​ទីលាន​ប្រជាធិបតេយ្យ ក្នុង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១៧ ខែ​វិច្ឆិកា ឆ្នាំ​២០១០។ RFA/Den Ayuthyea
សេចក្ដី​ថ្លែងការណ៍​ចុះ​ហត្ថលេខា​ លោក ជា មុនី ​ប្រធាន​សហជីព​សេរី​កម្មករ​កម្ពុជា ចុះ​ថ្ងៃ​ច័ន្ទ ទី​៦ ខែ​មករា​ បាន​បញ្ជាក់​ថា ការ​សម្រេច​មិន​ចូល​រួម​ប្រជុំ​ដោះ​ស្រាយ​ជាមួយ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ លើ​ការ​តវ៉ា​ដំឡើង​ប្រាក់ខែ​គោល ឬ​ការ​តវ៉ា​របស់​កម្មករ ព្រោះ​យល់​ថា ជា​ជំនួប​គ្មាន​ខ្លឹមសារ។
សេចក្ដី​ថ្លែងការណ៍​បាន​ចាត់​ទុក​កិច្ច​ប្រជុំ​រវាង​មន្ត្រី​ក្រសួង​ការងារ តំណាង​ថៅកែ​រោងចក្រ និង​មេដឹកនាំ​សហជីព​កម្មករ នឹង​មិន​មាន​លទ្ធផល​ទេ ព្រោះ​បើ​មាន​​ថ្នាក់ដឹកនាំ​សហជីព​ណា​មួយ​ក្នុង​ចំណោម​​សហជីព​​ទាំង ៥ ​ត្រូវ
 
Angkor-Daily News © 2013. All Rights Reserved. Powered by Blogger
Top