ក្រុមកម្មករ-កម្មការិនីមួយចំនួនធំ នៅតាមស្រុកនានាក្នុងខេត្តព្រៃវែង ពុំទាន់ត្រឡប់មកធ្វើការនៅរាជធានីភ្នំពេញនៅឡើយទេ បន្ទាប់ពីកម្លាំងកងប្រដាប់អាវុធ និងយោធាធ្វើការបង្ក្រាបក្រុមកម្មករ ដែលធ្វើបាតុកម្មទាមទារដំឡើងប្រាក់ខែគោល១៦០ដុល្លារ នៅចំណុចសួនឧស្សាហកម្មកាណាឌីយ៉ា តាមដងផ្លូវវ៉េងស្រេង ក្រុងភ្នំពេញ កាលពីថ្ងៃទី៣ មករា កន្លងទៅ។
2014-01-06
RFA
ស្ដាប់ ឬ ទាញយកសំឡេង

ក្រុមកម្មកររត់គេចខ្លួនពេលសមត្ថកិច្ចប្រើហិង្សាបង្ក្រាបតាមបណ្ដោយផ្លូវវ៉េងស្រេង នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០១៤។ RFA/Mom Sophon
ក្រុមកម្មករថ្លែងស្រដៀងគ្នាថា ពួកគេពុំទាន់វិលត្រឡប់ទៅធ្វើការនៅរាជធានីភ្នំពេញទេ គឺដើម្បីបញ្ចៀសបញ្ហា និងរក្សាសុវត្ថិភាពរបស់ខ្លួន ឲ្យផុតពីការគំរាមកំហែងនិងខ្លាចកើតមានការប្រើអំពើហិង្សាណាមួយរបស់ក្រុមអាជ្ញាធរនោះមកលើកម្មករ ។
ក្រុមកម្មករ-កម្មការិនីមកពីស្រុកស៊ីធរកណ្ដាល និងស្រុកស្វាយអន្ទរ ថ្លែង នៅថ្ងៃទី០៦មករាថា មូលហេតុដែលពួកគេសម្រេចចិត្តវិលត្រឡប់មកផ្ទះមួយរយៈ ដោយសារឃើញសកម្មភាពបង្ក្រាបបាតុកររបស់ក្រុមអាជ្ញាធរកន្លងមក មានលក្ខណៈព្រៃផ្សៃ ដែលបង្កឲ្យមានកម្មករស្លាប់និងរងរបួសជាច្រើននាក់ ដោយគ្រាន់តែក្រុមកម្មករកាន់ដំបងឈរស្រែកតវ៉ាទាមទារដំឡើងប្រាក់ខែរបស់ខ្លួនដើម្បីឲ្យបានរស់សមរម្យនោះ។ ក្រុមកម្មករបញ្ជាក់បន្ថែមថា ប្រសិនបើក្រុមអាជ្ញាធរមិនប្រើអំពើហិង្សាបាញ់រះនិងវាយសំពងដោយដំបងមកលើក្រុមកម្មករនោះការស្លាប់និងរងរបួសរបស់កម្មករជាច្រើននាក់និងមិនកើតមាននោះឡើយ៖ «ខ្ញុំឃើញស្លុតពេក កាចសាហាវមែនទែនហ្មង ខ្ញុំមិនដែលជួបប្រទះ ដល់ពេលខ្ញុំឃើញអញ្ចឹង ខ្ញុំបាក់ហ្មង បើក្នុងរឿងអញ្ចឹង សម្លាប់មនុស្សដូចគ្មានញញើតដៃ។ អាករឡើងឈាមទាំងថ្លុក ហើយបាញ់វាយកម្មករហ្នឹងគ្មានប្រណីទេ ដេញវាយដល់ក្នុងបន្ទប់សូម្បីតើខ្ញុំអើតមើល គេថាងែងហ៊ានមើលស្អីប្រយ័ត្នអញបាញ់បែកក្បាល។ស្រាប់តែមកដល់ គេអត់មានដូចថាមកសួរខុសត្រូវអំពីការធ្វើបាតុកម្មហ្នឹងមកពីអីៗទេ គឺទាហានមកដល់គេបានបង្ក្រាបកម្មករតែម្ដង។ ណាមួយគឺអ្នកផ្ទះហ្នឹង ព្រួយបារម្ភខ្លាំង គាត់ខលឲ្យខ្ញុំហ្នឹងត្រឡប់មកផ្ទះវិញ។ គឺគាត់ខ្លាចមានបញ្ហាអីកើតឡើងទៅ កុំឲ្យមានគ្រោះថ្នាក់អីអញ្ចឹង»។
2014-01-06RFA

ក្រុមកម្មករដែលត្រូវសមត្ថកិច្ចវាយដុំ និងចាប់ខ្លួនចង ពេលប៉ះទង្គិចគ្នានៅតាមបណ្ដោយផ្លូវវ៉េងស្រេង នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០១៤។ RFA/Sek Bandith