កូរ៉េ៖ យោងតាមប្រភពព័ត៌មានមួយ បានឲ្យដឹងថា ក្រុមតារាចម្រៀងប្រុសដ៏ល្បី Super Junior បានធ្វើដំណើរ ទៅប្រទេស Brazil នៅ Sao Paulo កាលពីថ្ងៃទី ២០ មេសា វេលាម៉ោង ១១ ព្រឹក។
អ្នកគាំទ្រជាង ៥០០ នាក់បានមករង់ចាំស្វាគមន៍ពួកគេ នៅព្រលានយន្តហោះ តាំងពីព្រឹកលឹមតែម្តង។ មិនតែប៉ុណ្ណោះ សន្តិសុខបានយាមកាមយ៉ាងតឹងរ៉ឹង ចំពោះសុវត្ថិភាពរបស់ពួកគេ ព្រោះខ្លាចមានគ្រោះថ្នាក់អ្វីកើតឡើង។
នៅថ្ងៃដដែលនោះផងដែរ នៅម៉ោង ៥ ល្ងាច ក្រុម Super Junior ក៏ចូលរួមប្រត្តិបត្តិការណ៍ CSR ដែលជាការរៀបចំឡើងដោយ KOTRA ។ កម្មវិធីនោះ ធ្វើឡើងនៅ Sang Paulo ។ កម្មវិធីនោះធ្វើឡើង ដើម្បី ប្រារព្ធខួបទី ៥០ ឆ្នាំ ដែលជនជាតិកូរ៉េខាងត្បូង ធ្វើអន្តោប្រវេសន៍ចូលមកប្រទេស Brazil ហើយ អាវយឺតចំនួន ២០០០ ក្រុម Super Junior ចូលជាសប្បុរសធម៌។
ក្រុម Super Junior បាននិយាយថា "នៅពេលដែលពួកយើង រៀបចំទេសចរណ៍ South American ពួកយើងបានគិតថា តើពួកយើង ត្រូវធ្វើយ៉ាងណាដើម្បីតបស្នងចំពោះការស្រឡាញ់ និងរង់ចាំរបស់អ្នកគាំទ្រទាំងអស់។ បន្ទាប់ពីពួកយើងឮពីកម្មវិធី CSR នេះ ពួកយើងក៏សម្រេចចិត្តចូលរួមតែម្តង។ ទោះបីជាអាវទាំងនេះជាកាដូតិចតួចក៏ដោយ ពួកយើងសង្ឃឹមថា អ្នកទាំងអស់គ្នានឹងពេញចិត្ត"៕
