កូរ៉េ៖ យោងតាមប្រភពព័ត៌មាន របស់គេហទំព័រ Hollywood មួយបានឲ្យដឹងថា តារាស្រី Kendra Wilkinson បានប្រញាប់ ប្រញាល ទៅជួបគ្រូពេទ្យ កាលពីម្សិលមិញនេះ បន្ទាប់ពីនាងបានជួប គ្រោះថ្នាក់ចរាចណ៍ កាលពីពេលថ្មីៗ កន្លងទៅ នៅ L.A ។
ប្រភពព័ត៌មានបានឲ្យដឹងទៀតថា Kendra Wilkinson មានការភិតភ័យយ៉ាងខ្លាំង ចំពោះគ្រោះថ្នាក់នេះ។ ពេលដែលនាង ទៅដល់មន្ទីរពេទ្យ លោកគ្រូពេទ្យ បានពិនិត្យមើល ថាតើមានអ្វីប៉ះពាល់ចំពោះ រាងកាយនាងដែរទេ ឬក៏មានបាក់ឆ្អឹង កន្លែងណាដែរឬអត់? ប៉ុន្តែតាមការពិនិត្យរួមមក លោកគ្រូពេទ្យបានប្រាប់ថា របួសរបស់នាង មិនមានអ្វីធ្ងន់ធ្ងរនោះទេ៕
 
Angkor-Daily News © 2013. All Rights Reserved. Powered by Blogger
Top