Looking Today

យោងតាមប្រភពព័ត៌មាន ពីគេហទំព័ររបស់ Hollywood បានឲ្យដឹងថា តារាចម្រៀងស្រីអាយុ ២០ឆ្នាំ Selena Gomez ទៅប្រទេស Norway កាលពីពេលថ្មីៗនេះ ដើម្បីទៅជួបជាមួយ Justin Bieber ដែលត្រូវប្រគំតន្ត្រីទេសចរណ៍នៅទីនោះ។ មិត្តភក្តិ ក៏ដូចជាទស្សនិកជន សង្ស័យថា ពួកគេទាំងពីរចាប់ផ្តើម ទំនាក់ទំនងស្នេហាម្តងទៀត ដោយសារតែ ភាពស្និទ្ធស្នាលគ្នា អោបថើបគ្នា ដែលមើលទៅដូចជាគូស្នេហ៍ ដែលស្រឡាញ់គ្នាយ៉ាងខ្លាំង។
ប្រភពព័ត៌មានមួយបានប្រាប់ថា “ពួកគេទាំងពីរ បានកាន់ដៃគ្នា អោប នឹងថើបគ្នា ទៅវិញទៅមកទៀតផង។ ពួកគេទាំង ២ មើលទៅហាក់បីដូចជា គ្មានអ្វីកើតឡើងអញ្ជឹង។ ប្រហែលជាពួកគេត្រូវរ៉ូវគ្នាវិញហើយ”។
គូររំឮកផងដែរថា ពួកគេទាំងពីរ បែកគ្នាកាលពីខែ វិច្ឆិកា ឆ្នាំ ២០១២ បន្ទាប់ពីស្រឡាញ់គ្នា អស់រយៈពេលជាង ២ ឆ្នាំ៕
 
Angkor-Daily News © 2013. All Rights Reserved. Powered by Blogger
Top